ក្រៅផ្លូវការ៖ Spurs ព្រមលក់ Kane តាមសំណើ ១០០លានរបស់ Bayern
ក្រៅផ្លូវការ៖ Spurs ព្រមលក់ Kane តាមសំណើ ១០០លានរបស់ Bayern
នៅទីបំផុត Kane សម្រេចចិត្តចាកចេញពី Spurs ហើយក្រោយពីខាំស្មៅអស់រយៈពេលប្រមាណ ១ទសវត្ស។ កីឡាកររូបនេះមានបំណងចង់ចេញពីក្លឹបអង់គ្លេសមួយនេះ ដើម្បីសម្រេចក្ដីប្រាថ្នាក្នុងការលេងនៅព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប UEFA Champions League ខណៈកុងត្រារបស់ខ្លួននឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ខាងមុខ។
Bayern ក៏តស៊ូណាស់ដែរក្នុងការទិញ Kane ដោយក្លឹបអាល្លឺម៉ង់នេះបានដាក់សំណើទៅកាន់ Spurs ៣ដងមកហើយ។
សូមជម្រាបផងដែរថា Kane ជាខ្សែប្រយុទ្ធលេចធ្លោក្នុងការរកគ្រាប់បាល់របស់ក្រុមអង់គ្លេស និងក្លឹប Spurs។ កីឡាកររូបនេះតាំងពីផ្ដើមអាជីពឈុតធំនៅឆ្នាំ២០១០មក រកបាន ២៩៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៥០០ដង៕
Post a Comment